ព័ត៌មានជាតិ

បង្ក្រាប​ក្មេង​ទំនើង​ចំនួន០​៥​នាក់ ករណី​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៨​និង​៥២​នាទី​ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខ​គិរី​ បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​១​ករណី​ នៅ​ចំណុច​អាង​ត្រជាក់ចិត្ត​ ស្ថិត​ក្នុងភូមិ​រូង​១​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​បង្ក​ការ​អុកឡុក​ដោយ​កាន់​កាំបិត​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ជិះ​ម៉ូតូ​ ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ ។​

​លោក​វរសេនីយ៍ឯក​ ឆាយ​ ម៉ា​ប់​ អធិការ​នគរបាល​ស្រុក​រុក្ខ​គិរី​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​ទំនើប​ទាំង​៥​នាក់​៖ ១-​ឈ្មោះ​ នឿ​ន​ ទូច​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​រស់នៅ​ ភូមិ​រូង​១​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គិរី​ បាត់ដំបង​ ។​ ២-​ឈ្មោះ​ ឡំ​ផុ​ន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ។​ ៣-​ឈ្មោះ​រិ​ន​ ង៉ា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ ។​ ៤-​ឈ្មោះ​សាន​ ដេ​ត​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ ។​ ៥-​ឈ្មោះ​ ឡាំ​ ផា​ន់​ឡាំ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ ។​ ក្នុង​ពេល​ឃាត់ខ្លួន​ កម្លាំង​បាន​ដក​កាំបិត​ខ្វែវ​ចំនួន​៣​ដើម​ និង​កាំបិតប៉័ងតោ​១​ ។​

​ករណី​នេះ​ សមត្ថកិច្ច​បាន​អប់រំ​ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព ​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ និង​ឲ្យ​អាណាព្យាបាល​ធានា​យក​ទៅ​អប់រំ​បន្ត​នៅ​សហគមន៍​វិញ​ ៕​

មតិយោបល់