ព័ត៌មានជាតិ

ករណីរថយន្តបែកកង់ បណ្ដាលឲ្យក្រឡាប់ជាច្រើនជុំ នៅស្រុកព្រៃនប់

ព្រះសីហនុៈ នៅវេលាម៉ោង ៥និង០៥ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ១៥៨-១៥៩ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ព្រះសីហនុ។

រថយន្ត តាកូមា ពណ៌ក្រហម ផ្លាកលេខ កណ្តាល 2A-9563 បើកបរដោយឈ្មោះ ហោ ឡុងយេ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅស្នាក់នៅខេត្តព្រះសីហនុ ក្នុងទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ មកដល់ចំណុចខាងលើរថយន្ត បែកកង់មុខខាងឆ្វេង បណ្តាលឲ្យក្រឡាប់ជាច្រើនជុំ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ឬខូចខាតទ្រព្យសម្បត្តិ សាធារណៈឡើយ។

ក្រោយពីកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ច ជួយអូសទាញវត្ថុតាងនិងប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលឃុំតានៃធ្វើការបន្ត៕

មតិយោបល់