កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០និង៥០ នាទីករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ នៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ម៉ៅ ភារះ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ០២នាក់៖ ១.ឈ្មោះ វី ម៉េងហ៊ង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) ។ ២.ឈ្មោះ ឆៃ ភេទប្រុស ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន) ។
វត្ថុតាងចាប់យក៖ ១.ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ស គ្មានស្លាកលេខ ។
២.ដែកពន្លូតចំនួន០១ មានប្រវែង៦៥ស.មទំហំប៉ុនមេជើង ។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងឈ្មោះ ម៉ៅ ភារៈ បានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន មកឌុបឈ្មោះ វ៉ាន់ ស្រីរ័ត្ន ជាអ្នករត់តុនៅអាហារដ្ឋាន សែនសុខ ៩៦៩ ជាស្រីកំណាន់ចិត្តរបស់ខ្លួន ស្ថិតនៅក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ដើម្បីមកញាំមីឆាពេលញាំមីឆារួចហើយ ឈ្មោះ ម៉ៅ ភារះ ក៏បានជិះម៉ូតូបានឌុបឈ្មោះ វ៉ាន់ ស្រីរត្ន័ មកហាងវិញហើយក៏បានជួបឈ្មោះ វី ម៉េងហ៊ង និងឈ្មោះ ឆៃ ដែលធ្លាប់ទំនាក់ទំនងស្នេហាជាមួយឈ្មោះ វ៉ាន់ ស្រីរ័ត្ន ដែរខណៈនោះឈ្មោះ វី ម៉េងហ៊ាង ក៏បានដាវមកកាប់ទៅលើឈ្មោះ ម៉ៅ ភារះ ចំនួនមួយដាវបណ្ដាលឲ្យរបួសពេលធ្វើសកម្មរួចហើយឈ្មោះ ឆៃ ជាអ្នកបើកម៉ូតូដឹកឈ្មោះ វី ម៉េងហ៊ង គេចខ្លួនបាត់តែម្ដង ។
ចំណែកឈ្មោះ ម៉ៅ ភារៈ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាលរបួស នៅឯមន្ទីរពេទ្យក្រុងភ្នំពេញ ។
លុះព្រឹកឡើងថ្ងៃទីខែឆ្នាំដដែលវេលាម៉ោង១២និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយប្រជាការពារឃុំ បានឃាត់ខ្លួនឈ្មោះ វី ម៉េងហ៊ង នៅចំណុចភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
មតិយោបល់