កំពង់ចាមៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្មបានចុះត្រួតពិនិត្យទំនិញនៅផ្សារគីឡូលេខ១០ ស្ថិតនៅ ឃុំអារក្យត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្រោយពីការត្រួតពិនិត្យយើងបានដកហូតទំនិញហួសកាលបរិច្ឆេទគឺ ទឹកផ្លែឈើ fun fun ចំនួន ៤០០កញ្ចប់ នឹង៨៤ដប៕



មតិយោបល់