ភ្នំពេញៈ យោតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៨-១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៦និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ុម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្រោយពីដកហូតក្រាមសថ្លាសង្ស័យគ្រឿងញៀនប្រហែល២Kg កម្លាំងជំនាញបានធ្វើការស្រាវជ្រាវបន្ត រហូតទទួលបានព័ត៌មានថា មាននៅក្នុងឃ្លាំងមានចំនួន៣បាវទៀត ភ្លាមនោះកម្លាំងចំរុះបានបើកប្រតិបត្តិការ ចុះឆែកឆេរឃ្លាំងជួលលេខ៨៤២ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយបានរកឃើញចំនួន៤៥ដុំ ថែមទៀត សរុបចំនួន៤៦គីឡូ ២៣៧,៥៧ក្រាម និងឃាត់ខ្លួនអ្នកជួលឃ្លាំងម្នាក់ឈ្មោះ លីវ វ៉ាងថាវ ហៅ ហ៊ូវ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិវៀតណាម និងមនុស្សចំនួន០៣នាក់ (ស្រី) មកបំភ្លឺផងដែរ ។
បច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនមនុស្ស ពាក់ព័ន្ធទាំង៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់ ៕
មតិយោបល់