ព័ត៌មានជាតិ

គ្រាន់តែឃើញសមត្ថកិច្ច បើកម៉ូតូរត់ ដេញតាមឃាត់គេចរួចម្នាក់ ឃាត់បានម្នាក់

ភ្នំពេញ: យុវជនម្នាក់ ត្រូវបានកម្លាំងល្បាតឃាត់ខ្លួនបាន ចំណែកម្នាក់ទៀត រត់គេចខ្លួនបាត់ បន្ទាប់ពីជិះម៉ូតូឌុបគ្នា ធ្វើដំណើរតាមផ្លូវ ក្រឡេកឃើញកម្លាំងល្បាត បែរជាបើករត់គេចទៅវិញ កាលពីវេលាម៉ោង១២ និង១៥នាទីរសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ម្នាក់ឃាត់បានមានឈ្មោះ ទឹម ខៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដកហូតបានម៉ូតូមួយគ្រឿង ម៉ានិច ពណ៌ស សេរី២០២០ អត់ស្លាកលេខ ។ ចំណែកម្នាក់ទៀត រត់គេចខ្លួនបាត់ ។

តាមសមត្ថកិច្ចបាឲ្យដឹងថា មុនកើតហេតុ ខណ:ដែលកម្លាំងល្បាត របស់ប៉ុស្តិ៍ចោមចៅ១ ចោមចៅ២ ចេញល្បាតក្នុងមូលដ្ឋាន ប្រទះឃើញ យុវជន២នាក់ ជិះម៉ូតូមួយគ្រឿងអត់ស្លាកលេខ ត្រង់ចំណុចផ្លូវចោមចៅ មុខផ្សារត្រពាំងថ្លឹង ហើយគ្រាន់តែក្រឡេកឃើញប៉ូលិស បែរជាបើករត់គេច ទើបសង្ស័យដេញតាម យុវជនម្នាក់ លោតចុះរត់គេច ចាប់បានម្នាក់ និងម៉ូតូមួយគ្រឿង ។

បច្ចុប្បន្នយុវជនឃាត់ខ្លួន ត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ១ និងបន្តតាមនីតិវិធី ៕

មតិយោបល់