ស៊ីនហូរ៖យ៉ាងហោចណាស់មនុស្ស40នាក់បានសម្លាប់ហើយ135នាក់ទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងតំបន់មួយដែលមានមនុស្សរស់នៅច្រើនក្នុងខេត្តKarachiកាលពីយប់ថ្ងៃសៅរ៍។
លោកAftab Khatriរដ្ឋលេខាធិការនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថាចំនួនអ្នកស្លាប់នឹងអាចកើនឡើងពីព្រោះថាមួយចំនួនធំនៃអ្នករងគ្រោះធ្ងន់ធ្ងរសុទ្ធតែជាស្ត្រីនិងកុមារ។ប៉ូលីសជាន់ខ្ពស់នៃទីក្រុងKarachiបានបង្ហាញថាការបំផ្ទុះគឺត្រូវធ្វើឡើងដោយការប្រើប្រាស់ឧបករណ៍បញ្ជាដែលបានដាក់ទុកចោលក្នុងរថយន្តមួយគ្រឿងដែលចតទុកនៅក្បែរតំបន់ដែលមនុស្សយ៉ាងច្រើន។
គ្រាប់បែកដែលបានបំផ្ទុះត្រូវបានជឿជាក់ថាមានទំងន់ទៅដល់150គីឡូក្រាមដែលមានបន្ថែមនូវសារធាតុគិមីម្យ៉ាងក្នុងការធ្វើឲ្យមានភ្លើងឆេះយ៉ាងខ្លាំងបន្ទាប់ពីផ្ទុះ។នៅមិនទាន់មានក្រុមណាមួយចេញមកទទួលខុសត្រូវលើការផ្ទុះនេះនៅឡើយ។
ទាំងលោកប្រធានាធិបតីAsif Ali Zardari និងលោកនាយករដ្ឋមន្ត្រីRaja Parvez Ashrafបានអញ្ជើញទៅដល់មន្ទីរពេទ្យដើម្បីបញ្ចាក់ពីការចូលរួមសម្តែងការសោកស្តាយហើយលោកក៏បានបញ្ជាឲ្យទូទាំងប្រទេសត្រូវបង្ហូតទង់ពាក់កណ្តាលជាការកាន់ទុកដល់ជនរងគ្រោះទាំងអស់៕
មតិយោបល់