តាកែវៈ នៅថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១១ និង ២៥នាទីព្រឹក មានករណីអគ្គិភ័យមួយបានឆេះផ្ទះឈើពីរខ្នងទំហំ៥x៧ម៉ែត្រ ធ្វើអំពីឈើសរសរបេតុង ដំបូលប្រក់ស៊ីប្រូ ជញ្ជាំងក្តារ នៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។
ម្ចាស់ផ្ទះឈ្មោះ ឡៅ ណាលី ភេទស្រី អាយុ ៤៨ ឆ្នាំ នៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ (ជាស្រ្តីមេម៉ាយទៅរកស៊ីនៅប្រទេសថៃ) ។ នៅកូនប្រុសម្នាក់ឈ្មោះ ឈីវ ពេជ្រ ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ (នៅរៀន) ។ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណៈពេលម្ចាស់ផ្ទះមិននៅ ។
ហេតុការណ៍ករណីខាងលើនេះ ក្នុងពេលកំពុងឆេះនោះ កម្លាំងសមត្ថកិច្ចអគ្គិភ័យស្រុកទ្រាំង បានទៅជួយអន្តរាគមន៍ពន្លត់ទាន់ពេល រីឯសម្ភារៈខោអាវមួយចំនួន ការខូចខាតអស់ប្រហែលជា ៤០ ភាគរយតែមិនបានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ៕
មតិយោបល់