ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី មានករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះសេខ្សែភ្លើង) បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ជឹង ចែវ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ ធូន ដៀបសុវណ្ណារ៉ា ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អ្នកទាំងពីររស់នៅភូមិ-ឃុំកើតហេតុខាងលើ មានកូនចំនួន០៣នាក់ ស្រី០១នាក់ ដែលមានទំហំ៧×៨ ម៉ែត្រប្រក់ស័ង្កសីសរសរមូល មានជើងតាង ជញ្ជាំង ស័ង្កសី លាយឈើ ក្រាលក្ដារ ។
តុល្យភាពនៃការខូចខាត ឆេះផ្ទះចំនួន១ខ្នង ទូរទស្សន៍ចំនួន ០១គ្រឿង ,ពូកចំនួន០២ ,ទូឈើ ចំនួន០២ ,ស្រូវ២០ការ៉ុង ,ទូរស័ព្ទ២គ្រឿង ,លុយខ្មែរចំនួន១.៥០០. ០០០ម៉ឺនរៀល (មួយលានហាសិបម៉ឺនរៀលគត់) ,ចានឆ្នាំងសម្ភារៈផ្ទះបាយមួយចំនួនទៀតនឹងឯកសារពាក់ពន្ធ័ផ្ទាល់ខ្លួនខូចខាតទាំងស្រុង។
របាយការណ៍បានឲ្យដឹងទៀតថា ការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ មានកម្លាំងអន្តរាគមន៍ស្រុកចំនួន១២នាក់ សហការជាមួយកម្លាំងប៉ុស្ដិ៍ក្បាលត្រាចចំនួន០៣នាក់ កម្លាំងកងរាជអាវុធហត្ថស្រុក០២នាក់ នឹងកម្លាំងប្រជាការពារចំនួន០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សារឿន សារាវុធ អធិការនគរបាលស្រុកក្រគរស្ដីទី និងប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ៕
មតិយោបល់