ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបឡិចស៊ីសRX400h ស្លាកលេខ ខេមរភូមិន្ទ01 2- 8536 បិទឡូហ្គោ«ក្រសួងការពារជាតិ» បើកបុកទ្រូងផ្លូវពេញទំហឹងទៅមុខលែងរួច

ភ្នំពេញ: រថយន្តស៊េរីទំនើបឡិចស៊ីសRX400h ស្លាកលេខ ខេមរភូមិន្ទ01 2- 8536 បិទឡូហ្គោ«ក្រសួងការពារជាតិ» បើកបុកទ្រូងផ្លូវពេញទំហឹងទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤០នាទី ទៀបភ្លឺថ្ងៃ៨ ខែមករា ឆ្នាំ២០១៩​ នៅគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​

តាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ស្លាកលេខ ខេមរភូមិន្ទ 01 2- 8536 បើកបរដោយបុរសម្នាក់និងរួមដំណើរដោយនារីម្នាក់ ស្ថិតក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវជាតិ៦អា បានឆ្លងស្ពានជ្រោយចង្វារមកត្រើយខាងលិច លុះមកដល់គល់ស្ពានបានបុកនឹងក្បាលនាគទ្រូងផ្លូវបណ្ដាលឲ្យបាក់ទ្រូងផ្លូវមួយកង់ ហើយរថយន្តបង្កបានបែកកង់នឹងបាក់ក្រឡេទៅមុខលែងរួច។​

ក្រោយកើតហេតុសមកិច្ចជំនាញចរាចណ៍ផ្លូវគោកចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកដើម្បីរង់ចាំកាដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់