ព័ត៌មានជាតិ

នារីវ័យក្មេងស្រវឹងស្រា បើកម៉ូតូចាប់ហ្វ្រាំងមុខដួលម្នាក់ឯងរងរបួសធ្ងន់

ភ្នំពេញ: នារីវ័យក្មេងស្រស់ទងវង ខូចសម្រស់អស់ បន្ទាប់ពីស្រវឹងស្រា ជិះម៉ូតូលឿន ឆ្លងផ្លូវចាប់ហ្វ្រាំងមុខបោកដួលប្រកាច់ប្រកិន រងរបួសធ្ងន់សន្លប់ឈឹង កាលពីវេលាម៉ោង៩ យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

មុនពេលកើតហេតុ នារីរងគ្រោះ ជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GO-6696 តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ បត់ឆ្លងផ្លូវ ហើយចាប់ហ្វ្រាំងមុខ ទើបបណ្តាលឲ្យដួល តែម្នាក់ឯង រងរបួសធ្ងន់ ។

នារីរងគ្រោះ តាមការពិនិត្យជាក់ស្តែង គ្រាន់តែក្លិនក៏ដឹងថា ស្រវឹងស្រាដែរ ហើយការបើកបរ មិនប្រយ័ត្នទើបដួលដោយខ្លួនឯងរងរបួស ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:៕

មតិយោបល់