ភ្នំពេញៈ បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានធ្វើអត្តិឃាតដោយចង. ក សម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួន ស្លាប់បាត់បងជីវីតដោយពុំដឹងពីមូលហេតុ។
ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុច ផ្ទះលេខ ៤ ផ្លូវលេខ៦៦,២៤ផ្លូវលេខ ១៩៣៦ភូមិ ឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរស ដែលគិតខ្លីរូបនោះ ត្រូវបានគេស្គាល់ ឈ្មោះពន្លឺ អាយុ ៣៦ឆ្នាំ មានលំនៅផ្ទះកន្លែង កើតហេតុខាងលើ បានចង.កសម្លាប់ខ្លួននឹង ក្រម៉ា ភ្ជាប់ទៅនឹង ចម្រឹងបង្អូច ។ ការធ្វើអត្តឃាតនេះក្រុមគ្រួសារពុំបានអោយដឹងពីមូលហេតុ អ្វី ឡើយ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ ខណះពេល ដែល ក្រុមគ្រួសារបានភ្ញាក់ពីដេកក៍បានប្រទះឃើញ បុរសរូបនោះចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ក៍បានរាយការណ៍ទៅនគរបាលមូលដ្ឋាន ដើម្បីទាក់ទងនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។
តាមនគរបាលជំនាញបានអោយដឹងថា បុរសរូបនោះបានចងកសម្លាប់ដោយខ្លួន ឯងពិតប្រាកដមែន ៕
មតិយោបល់