ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង នៅចំណុចផ្ទះកាត់ដេរ ខោអាវ ផ្លូវ៦៣ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សាត សុខារ័ត្ន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកាត់ដេរ ។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ប្រភេទសំណង់: ថ្មប្រក់ស័ង្កសី ទំហំ ៣,៥ម៉ែត្រ x ១៨ម៉ែត្រ ។
ខូចខាតសម្ភារៈ: ឆេះសម្ភារៈប្រើប្រាស់អស់មួយចំនួន និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
កងកម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បានប្រើប្រាស់ រថយន្តការិយាល័យ អគ្គិភ័យ: ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់១៧ រថយន្តស្មើនឹង ៦៨ម៉ែត្រគូប ។ ពន្លត់ចប់: នៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់