ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកកំរៀង បង្ក្រាបស្រ្តីម្នាក់ករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង: កាលពីថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០០នាទី នៅចំណុចភូមិ អូរចម្លង ឃុំតាសែន ស្រុកកម្រៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកម្រៀង បានដឹកនាំ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកម្រៀង បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករ ណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ តាំង ចិន ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអូរចម្លង ឃុំតាសែន ស្រុកកម្រៀង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងប្លាស្ទិក ចំនួន២៥ ថង់សង្ស័យមានសារធាតុញៀន ។
-ទូរសព្ទ័ដៃចំនួន០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកបានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

មតិយោបល់