ព័ត៌មានជាតិ

អាណិតណាស់! ជំងឺធ្វើទុក្ខខ្លាំងពេកធ្វើការមិនកើត រហូតដេកស្លាប់ក្នុងរោងចម្ការ

មណ្ឌលគិរីៈ លោកអធិការក្រុងសែនមនោរម្យ បានប្រាប់ Post News ថា មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ បានស្លាប់នៅក្នុងរោងចម្ការមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទី​ថ្ងៃត្រង់ទី១​ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរោងចម្ការលោកលីដាអេ ស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ ប្រាក់ សំរិទ្ធ ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករចាំចម្ការ។

ក្រោយពីផ្នែកជំនាញធ្វើការពិនិត្យលើសាកសព ឃើញថាមិនមានស្លាកស្នាមអ្វីគួសង្ស័យឡើយ ហើយបើតាមការសាកសួរព័ត៌មានសព មានជំងឺប្រចាំកាយ លុះរយៈពេល៣ថ្ងៃចុងក្រោយ ក៏អាការៈជំងឺធ្វើទុក្ខខ្លាំងធ្វើការមិនកើត រហូតដេកស្លាប់តែម្ដង។

បច្ចុប្បន្នសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់