ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បង្រ្កាបជនជាតិចិន៤នាក់នៅចំណុចកាស៊ីណូឆាងឆឹង ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ​

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៧ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង ២១និង២០នាទី កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) បានសហការជាមួយការការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួល ដោយលោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ឋ បានចុះបង្រ្កាបករណី១លើកបានឃាត់ជនសង្ស័យចំនួន៤នាក់ នៅចំណុច កាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

១-ឈ្មោះ JIA BIN ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ
វត្ថុតាងដកហូតរួមមាន:
-ម្សៅក្រាមក្នុងកញ្ចប់ពណ៌លឿង រូបតាកាប៉ោង សង្ស័យជាសារធាតុញៀន អិចស្តាស៊ី (MDMA)ចំនួន៥០ កញ្ចប់ ទម្ងន់=៦៤៣,២៩ ក្រាម
-ទូរស័ព្ទដៃ I PHONE 13 Pro Max ពណ៌ផ្ទៃមេឃ
២-ឈ្មោះ LIU YAN ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ/សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ
៣-ឈ្មោះ WANG LING ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិ/សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

វត្ថុតាងដកហូតរួមមាន :
-ម្សៅកាហ្វេជាសារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី ( MDMA)ចំនួន០៥កញ្ចប់ ទម្ងន់=៧៧,៤០ក្រាម
-ម្សៅកញ្ចប់ពណ៌ចម្រុះជាសារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ចំនួន០៤ កញ្ចប់ ទម្ងន់=២០,៩៤ ក្រាម
-កញ្ឆាក្រៀមទម្ងន់=៤,២៨ ក្រាម
-បារីមូលកញ្ឆា ទម្ងន់=១,៨៣ក្រាម
-លិខិតឆ្លងដែនចំនួន០៥ក្បាល
-ប័ណ្ណកាងារជនបរទេសមួយចំនួន
-I Pad ចំនួន០១ គ្រឿង ពណ៌ទឹកប្រាក់
-នាឡិកាដៃចំនួន០១គ្រឿង
-លោហធាតុពណ៌ទង់ដែងចំនួន០១វង់(ចិញ្ចៀន)
-លោហធាតុពណ៌ទឹកប្រាក់ចំនួន០១ វង់(ចិញ្ចៀន)
-លោហធាតុពណ៌ទង់ដែងចំនួន០៣ខ្សែ (ខ្សែក)
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង (ម៉ាក I phone 13 Pro Max ពណ៌ ខៀវ, HUAWEI ពណ៌ផ្កាឈូក ,I Phone 13 Mini ពណ៌ផ្កាឈូក ,I Phone 12 ពណ៌ទឹកប្រាក់)
-ប្រាក់ដុល្លារចំនួន ១០៦០ ដុល្លារអាមេរិច
-ប្រាក់បាត ចំនួន៤១០០ បាត
-ប្រាក់ចិន ចំនួន៧០០យ័ន
៤-ឈ្មោះ CUI YONG HENG ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ/សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ

វត្ថុតាងដកហូតរួមមាន :
-ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ ទម្ងន់= ៤,០៦ ក្រាម
-ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកI Phone 12 Pro Max ពណ៌ស

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ កំពុងសាកសួរនៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីធ្វើនីតិវិធីបន្ដ ៕

មតិយោបល់