បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២១និង១០នាទីយប់ ត្រង់ចំណុចក្រុមទី១១ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង ទំហំ ៩ម៉ែត្រ x ១២ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងឈើ បណ្តាលឲ្យខូចខាតទាំងស្រុង។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានរាយការណ៍អោយដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះឈ្មោះ កង ប៉ុន ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ កសិករ ក្នុងនោះទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖
-មាស ២តំឡឹងកន្លះ (ខ្សែកខ្សែ ចិញ្ចៀន ២វង់ សរុបទឹកប្រាក់ចំនួន ៣៥០០ដុល្លា)
-ស្រូវ ២៥ការ៉ុង
-គោយន្តកន្ត្រៃចំនួន ០១គ្រឿង
-ធុងបាញថ្នាំ ០១ និងសម្ភារៈមួយចំនួន
-ត្រាក់ទ័រខូចខាត ១០% ។
ករណីនេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានអោយដឹងថា មូលហេតុនៃគ្រោះអគ្គិភ័យនេះ បណ្តាលមកពីផ្ទុះស្សេសូឡានៅលើដំបូលផ្ទះ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕

មតិយោបល់