ព័ត៌មានជាតិ

បង្រ្កាបជនង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ក្រចេះ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការចង្អុលណែនាំ ពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ បានចុះធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ទីតាំងស្ថិតត្រង់ចំណុចភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ករណីខាងលើនោះ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤នាក់ ព្រមទាំងគ្រឿងញៀនបានមួយចំនួនទៀត ។

នៅក្រោយពេលកើតហេតុ ជនសង្ស័យទាំងបួននាក់ខាងលើនោះ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់