ប្រទេសអូស្ត្រាលី បានរាយការណ៍ពីចំនួនកំណត់ត្រាខ្ពស់ នៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅថ្ងៃអង្គារនេះ ហើយរដ្ឋធំបំផុតទីពីររបស់ប្រទេសបានប្រកាសភាពអាសន្ននៅតាមមន្ទីរពេទ្យ ដើម្បីទប់ស្កាត់ទៅនឹងការកើនឡើងនៃការចូលព្យាបាលរបស់អ្នកជំងឺ និងកង្វះបុគ្គលិកដោយសារវីរុសឆ្លង។ អ្នកស្លាប់មានចំនួន ៧៨នាក់ បានកើតឡើងនៅក្នុងរដ្ឋចំនួន ៣របស់ប្រទេសអូស្ត្រាលី។
រដ្ឋ New South Wales បានរាយការណ៍ថា មានអ្នកស្លាប់ ៣៦នាក់ រដ្ឋVictoria បានរាយការណ៍អ្នកស្លាប់ ២២នាក់ និងរដ្ឋ Queensland មានអ្នកស្លាប់ ១៦នាក់។ កំណត់ត្រាប្រចាំថ្ងៃកាលពីពេលមុន អ្នកស្លាប់ទាក់ទងទៅនឹងវីរុសមានចំនួន ៥៩នាក់ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។
មតិយោបល់