ព័ត៌មានជាតិ

ចូលក្នុងការដ្ឋានលួចកាត់ខ្សែភ្លើង ត្រូវសន្តិសុខឃើញដេញចាប់ ជនសង្ស័យប្រើកាំបិតប៉័ងតោកាប់ឲ្យរបួស

ភ្នំពេញ: កាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីលួចមានស្ថានទម្ងន់ទោស ដោយជនសង្ស័យម្នាក់ប្រព្រឹត្តអំពើហិង្សា (ប្រើកាំបិតប៉័ងតោកាប់ជនរងគ្រោះឲ្យរបួស) ទីតាំងស្ថិតក្នុងភូមិអូរអណ្តូង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហ៊ិន ជីវ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ១២ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យឈ្មោះ សុខ ទ្រី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរចូលក្នុងការដ្ឋានសំណង់មួយកន្លែង រួចយកកាំបិតប៉័ងតោ លួចកាត់ខ្សែភ្លើងបានប្រហែល១ម៉ែត្រ ពេលនោះក៏ត្រូវបានជនរងគ្រោះ (សន្តិសុខ) ឃើញស្រែកចោរៗដេញចាប់ រួចជនសង្ស័យក៏យកកាំបិតប៉័ងតោកាប់ជនរងគ្រោះរបួសច្រមុះ ក្រោមភ្នែកឆ្វេង និងកំភួនដៃឆ្វេង រួចគេចខ្លួន ។ លុះដល់ថ្ងៃទី២៧-០៤-២០២២ វេលាមម៉ោង១៦និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា ។
លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យវិជ្ជមាន (មានសារធាតុញៀន) ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់