ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូVESPAល្បឿនលឿន ជ្រុលបុករថយន្តឡិចស៊ីសLX570 បណ្តាលឲ្យដួលបាក់ដងកាំបិតរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តឡិចស៊ីស LX570 បើកបត់ចេញពីសណ្ឋាគារ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូ VESPA ជិះលឿនជ្រុលបុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក VESPA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FE-3699 ជិះតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះពេលដល់ចំណុចកើតហេតុ ម៉ូតូជ្រុលបុករថយន្ត មួយគ្រឿង ម៉ាកឡិចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2X-8168 បើកបរដោយបុរសម្នាក់ ចេញពីសណ្ឋាគារមួយកន្លែង បណ្ដាលឲ្យម៉ូតូខ្ទាតជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ ។ អ្នកបើកបរម៉ូតូបានរងរបួសបាក់ដងកាំបិត ចំណែករថយន្តបានរងការខូចខាត ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងរថយន្តរបស់គ្លីនិកឯកជន បានចុះមកអន្តរាគមន៍ ដឹកជនរងគ្រោះទៅព្យាបាល ។

នៅក្រោយពេលកើតហេតុរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ ចុះវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់