មួយបព្រិចភ្នែកសោះ! អ្នកសិល្បៈ៣រូបនេះ មានងារជា «ឧកញ៉ា» ភ្លែត

(ភ្នំពេញ)៖ មានការចាប់អារម្មណ៍ពីមហាជនជាខ្លាំងក្រោយបុគ្គល ៣ រូបក្នុងចង្កោមសិល្បៈបានទទួលគោរមងារក្លាយជាឧកញ៉ាជាបន្តបន្ទាប់។ ក្នុងនោះរួមមាន៖

១.ឧកញ៉ា ខេមរៈ សិរីមន្ត
កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២។

២.ឧកញ៉ា ព្រាប សុវត្ថិ
ថ្មីៗនេះកំពូលតារាចម្រៀងមួយរូបទៀត ប្រចាំផលិតកម្ម ហ្គាឡាក់ស៉ី លោក ព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី ២៩ មេសា ឆ្នាំ ២០២២។

៣.ឧកញ៉ា ហេង ឡុង
កាន់តែភ្ញាក់ផ្អើលក្នុងថ្ងៃតែមួយ លោក ហេង ឡុង ជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នៅថ្ងៃទី២៩ មេសា ឆ្នាំ ២០២២នេះដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *