ព័ត៌មានជាតិ

ស្ត្រីជនជាតិបរទេសម្នាក់ បើករថយន្តរ៉េពេញផ្លូវ ជ្រុលបុករថយន្ត Lexus LX570 ពីក្រោយ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវR៨ ទល់មុខអគារFlatron ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តម៉ាក Lexus LX570 SuperSport ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8966 រួមជាមួយនឹងក្រុមការងារ (ឈប់ចត)។
រថយន្តម៉ាក Lexus NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-8091 បើកបរដោយស្ត្រីជនជាតិបរទេសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុមានផលិតករ និងតារាសម្តែងប្រចាំទូរទស្សន៍ក្នុងស្រុកម្នាក់ ខណ:ពេលកំពុងឈប់រថយន្ត ដើម្បីរៀបចំថតកុនឈុតខ្លីៗ ស្រាប់តែមានស្ត្រីជនជាតិបរទេសម្នាក់ បើករថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវR8 ពីកើតទៅលិចរ៉េពេញផ្លូវជ្រុលមកបុកពីក្រោយមួយទំហឹង បណ្ដាលឲ្យរងការខូចខាតតែម្ដង។

ក្រោយពេលកើតហេតុភាគីខាងរថយន្តបង្ក បានហៅតំណាងរបស់ខ្លួនមកដោះស្រាយជំនួស និងបានសងសំណងខូចខាតទៅកាន់រថយន្តរងគ្រោះចំនួន ៥០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់