បាត់ដំបងៈ នៅថ្ងៃ ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០ ២២ វេលាម៉ោ ង៨និង៣០នាទីព្រឹក អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បា លខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេ នីយ៍ទោ វេ គឹមចត់ អធិការនគរបា លស្រុកកំរៀង បានដឹកនាំ កម្លាំងផ្នែកជំនាញធ្វេីការឃាត់ខ្លួនជនសង័្សយចំ នួន០១នាក់ឈ្មោះវុធ វីតហៅពៅភេទប្រុសអា យុ២៧ឆ្នាំមានទីលំនៅ ភូមិ អូរដាលេី ឃុំបឹង រាំង ស្រុកកំរៀង ខេត្តបាត់ដំបង មកកាន់អធិ ការ ដ្ឋាននគបាលស្រុក ដេីម្បីធ្វេីការសាកសួរស្រាវ ជ្រាវដោយក្នុងនោះបានដកហូតម៉ូតូចំនួន០១ គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅសេ125លេខតួ លេខម៉ាស៊ីន 90 73054សេរីឆ្នាំ 2014 ពាក់ ស្លាកលេខ បាត់ដំបង1R-4505។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៤ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៩និង៣០នាទីនៅចំណុចភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំ បង មានសកម្មភាពចោរលួចយកម៉ូតូមួយបានកេីតឡេីង ដែលករណីនេះបង្កដោយជនសង័្សយមិនស្គាល់ឈ្មោះ បានធ្វេីសកម្មភាពលួចយកម៉ូតូដូចមាន ភិនភាគខាងលេីជារបស់ជនរងគ្រោះឈ្មោះយូ សារៀម ភេទប្រុ ស អាយុ៣៦ឆ្នាំរស់នៅភូមិផ្លូវប្រាំមួយឃុំតាក្រី ស្រុកកំរៀងខេត្តបាត់ដំបង មា នមុខរបរកសិករក្នុងខណៈដែលជនរងគ្រោះទុកម៉ូតូនៅក្នុងបរិវេណលំ នៅដ្ឋានរបស់ខ្លួន។
នៅក្រោយពេលកេីតហេតុជនរងគ្រោះបានប្តឹង ចូលមកសមត្ថកិច្ចនគរបាលស្រុកកំរៀង ហេីយអនុវត្តតាមវិធានការជំនាញរបស់នគរបាល សម ត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនរួមទាំងដក ហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។
នៅពេលនេះជនសង័្សយត្រូវបានរៀបចំសំ ណុំរឿងបញ្ជូនមកការិយា ល័យជំនាញនៅស្នងការដ្ឋានអនុវត្តបន្តតាមនីតិវិធី ច្បាប់៕

មតិយោបល់