នេប៉ាល់៖ យោងតាមសំដីមន្ត្រីអ្នកនាំពាក្យរបស់នេប៉ាល់បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥០០០នាក់ ខណៈដែលមនុស្សជាង១ម៉ឺននាក់ផ្សេងទៀតរងរបួស ដោយគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៥ ដែលចេញផ្សាយរបស់ Channel News Asia នៅថ្ងៃនេះ។
មនុស្សជាង១,៤លាននាក់ ក្នុងចំណោមអ្នករងផលប៉ះពាល់៨លាននាក់ កំពុងត្រូវការជំនួយអាហារ។ អង្គការសហប្រជាជាតិបានឲ្យដឹងថា បច្ចុប្បន្នក្រុមការងារកំពុងមានបញ្ហាខ្វះខាតថង់សម្រាប់រុំសាកសព និងថ្នាំពេទ្យយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីនៅប្រទេសនេប៉ាល់ បានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ ២០១៥ ដែលបណ្ដាលឲ្យប្រទេសនេប៉ាល់ទាំងមូលធ្លាក់នៅទៅក្នុងសោដនាកម្មដ៏រន្ធត់៕
ព័ត៌មានជាតិ
មតិយោបល់