ភ្នំពេញៈ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣ និង 00 នាទី ជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុស អាយុ ៤០ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GV-2497 លុះជិះមកដល់ចំណុចដីឡូតិ៍គ្មានស្លាកលេខ ផ្លូវបេតុង ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ស្រាប់តែមានជនសង្ស័យចំនួន ២នាក់កំពុងអង្គុយនៅកែងដីឡូតិ៍គ្មានលេខនោះ ស្រាប់តែជនសង្ស័យទី០១ឈ្មោះ អ៊ឹម ម៉ាលី ភេទប្រុស អាយុ ២២ ឆ្នាំ និងទី២ឈ្មោះ ម៉ៅ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានចេញមកស្ទាក់ម៉ូតូជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ អ៊ឹម ម៉ាលី បានយកកាំបិតប៉័ងតោទៅគំរាមកាប់ជនរងគ្រោះ ពេលនោះជនរងគ្រោះ ក៏បានចុះពីលើម៉ូតូរត់គេចខ្លួន បន្ទាប់មកឈ្មោះ អ៊ឹម ម៉ាលី បានយកម៉ូតូជិះទៅបាត់ ។
រហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨ និង០០ នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ។
លុះមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ២០នាទី ដោយមានការដឹកនាំពីលោកវរសេនីយ៍ត្រី ឯម ភារី ដឹកនាំកម្លាំងចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ឹម ម៉ាលី (ហៅម៉ាប់) ភេទប្រុស អាយុ២២ឆ្នាំ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ៅ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ កំពុងគេចខ្លួន ។
ជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុសអាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី០១ ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួន (មានផ្ទុកសារធាតុញៀន) ។ ជនសង្ស័យទី២ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (គេចខ្លួន) ។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


មតិយោបល់