ជាច្រើនថ្ងៃមកហើយ Yahoo បានបង្ហាញនូវស៊េរីនៃ ឡូហ្គោថ្មី ជាច្រើន មានខ្លះស្អាត ហើយខ្លះទៀតគឺមិនស្អាត ប៉ុន្តែពួកគេបានគិតរួចហើយនូវផលប៉ះពាល់ដល់អ្នកប្រើប្រាស់ទាំងអស់។ ការស្ទង់មតិរបស់ក្រុមហ៊ុនមួយដែលត្រូវបានគេហៅថា Survata ចង់ដឹង ចង់ឃើញនូវ Logo ថ្មីរបស់ Yahoo ដែលបាន Post នៅថ្ងៃទី 30។ បើយោងទៅតាមការរកឃើញរបស់ពួកគេ គឺនៅក្នុងថ្ងៃទី10 នឹងបានឃើញ Logo ថ្មីរបស់ Yahoo គឺមានការគាំទ្រច្រើនបំផុតពីអ្នកប្រើប្រាស់។ ក្នុងចំណោម 12,000 បានឆ្លើយតបថាចូលចិត្តនៅថ្ងៃទី 10 ហើយក្នុងការរចនាលើទំហំអក្សរមានភាពខុសគ្នាទាំងអស់ ដែលជាចំណុចងាយស្រួលចំណាំ និងប្រៀបធៀបថារវាង Logo ទាំងអស់។ ផ្ទុយទៅវិញ Logo នៅថ្ងៃទី 21 ទទួលបានការគាំទ្រតិចតួចបំផុត ព្រោះ Logo មួយនេះអ្នកប្រើប្រាស់គិតមិនមានភាពទាក់ទាញ។ បើយោងតាមការស្ទាបស្ទង់មតិ ថ្ងៃទី 10, 7, 2, 3 និងទី1 ចំណាត់ថ្នាក់ឡើងខ្ពស់បំផុត៕
ព័ត៌មានជាតិ
មតិយោបល់