ព័ត៌មានជាតិ

រថយន្តបាលែនបុករថយន្តលុចស៊ីស RX300 បត់ឆ្លងផ្លូវរងការខូចខាតទាំងសងខាង

ភ្នំពេញ: នាវេលាម៉ោង ១១យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តម៉ាក កាមារីបាលែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-0304 បើកបរដោយបុរសម្នាក់។
រថយន្តម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-2523 បើកបរដោយស្ត្រីម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ បើករថយន្តលុចស៊ីស ធ្វើដំណើរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវបម្រុងចូលភោជនីយដ្ឋានតាយតាយ២ ខណ:ពេលដែលបត់បានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានរថយន្តកាមារី បើកដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នា ជ្រុលបុកចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យការខូចខាត។

ក្រោយពេលកើតហេតុភាគីទាំងពីរ ក៏បានធ្វើការចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយភាគីខាងរថយន្តកាមារីបាលែន ក៏ព្រមចេញសំណងចំនួន ២២៥ដុល្លារឲ្យទៅភាគីខាងរថយន្តលុចស៊ីសRX300 ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់