ព្រះសីហនុៈ កាលពីវេលាម៉ោង០៩និង១៧នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ មានករណីរថយន្តកុងតឺន័រ១គ្រឿង បានក្រឡាប់ នៅជិតកំពង់ផែព្រះសីហនុ រងការខូចខាតយ៉ាងដំណំ ។
ករណីរថយន្តកុងតឺន័រ១គ្រឿងក្រឡាប់នៅក្បែរសួនសេះស ជិតកំពង់ផែព្រះសីហនុ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ គ្រាន់តែខូចខាតនិងប៉ះពាល់បន្តិចបន្តួចតែប៉ុណ្ណោះ ។
មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនូវឡើយ នៃការក្រឡាប់រថយន្តនេះថា បណ្តាលមកពីអ្វី ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ និងធ្វើកំណត់ហេតុ តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់