(បរទេស)៖ Lisa សមាជិក BLACKPINK កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងលើជំនាញដើរម៉ូដដ៏លេចធ្លោ របស់នាង ហាក់បីដូចជាតារាបង្ហាញម៉ូញអាជីព ដែល Lisa បានបង្ហាញវត្តមានក្នុងកម្មវិធីបង្ហាញម៉ូដ សំលៀកបំពាក់ម៉ាក Celine។
ថ្មីៗនេះម៉ាកយីយោសំលៀកបំពាក់ល្បីឈ្មោះលើពីភពលោក Celine ប្រទេសបារាំង បានផ្ដល់កិត្តិយស អញ្ជើញវត្តមាន កំពូលតារា k-pop សមាជិក Black Pink គឺ Lisa ចូលរួមយ៉ាងពិសេស។ ក្នុងកម្មវិធី ដើរម៉ូដសំលៀកបំពាក់ Dans Paris Winter ២០២២ ក្នុងទីក្រុងប៉ារីស ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយលេចវត្តមានពិសេសរបស់ Lisa ជាតារាម៉ូដែល។
អាចនិយាយបានថា Lisa ពិតជាឈ្លាសវៃបទបែនគ្រប់កាលៈទេសៈមិនថា ច្រៀង រាំ សូម្បីតែការដើរម៉ូដក៏តារាស្រីដើមកំណើតថៃរូបនេះ ដើរបានស្អាតល្អឥតខ្ចោះមិនចាញ់តារាម៉ូដែលអាជីព ទទួលបានការគាំទ្រ និងមានអ្នកគាំទ្រស្រែកហ៊ោកញ្ជ្រៀវសន្ធឹក៕
មតិយោបល់