ព័ត៌មានជាតិ

បង្គន់​សាធារណៈ​នៅ​ចិន​សាងសង់​ឡើង​ស្រដៀង​សេត​វិមាន​សហរដ្ឋអាមេរិក​

​គេហទំព័រ China Daily និង The Wall Street Journal បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​មួយ​ថា មាន​បន្ទប់ទឹក​សាធារណៈ​មួយ​នៅក្នុង​ប្រទេស​ចិន មាន​ទម្រង់ និង​រូបរាង​ខាងក្រៅ​ស្រដៀង​គ្នា​ទៅ​នឹង​សេត​វិមាន​របស់​សហរដ្ឋអាមេរិក​។​

​បន្ទប់ទឹក​សាធារណៈ​នេះ មានឈ្មោះ​ថា Chiness Dream ឬ Toilet Dream មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភាគ​ខាងកើត​នៃ​ខេត្ត Anhui ដោយ​មាន​ផ្ទៃដី​ទំហំ ៤១៨​ម៉ែត្រការ៉េ ហើយ​បើ​តាម​របាយការណ៍​ផ្លូវការ​បានឲ្យដឹងថា បន្ទប់ទឹក​សាធារណៈ​មួយ​នេះ​ត្រូវបាន​ចំណាយ​លុយ ១៤៤.០០០​ដុល្លារ​អាមេរិក​។​
​បន្ទប់ទឹក​មួយ​នេះ មិន​ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នោះ​ទេ ពោល​គឺ​វា​ត្រូវបាន​អនុញ្ញាតឲ្យ​ប្រើ​តែ​សម្រាប់​បុគ្គលិក និង​ភ្ញៀវ​របស់​រោងចក្រ​ផលិត​ស្រា​ទំពាំង​បាយ​ជួរ​ប៉ុណ្ណោះ​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Toliet1_zpsa1e98995.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Toliet2_zps735f42f6.png

មតិយោបល់