ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

សៀមរាបៈ ជនសង្ស័យ៣នាក់ រួមនិងវត្ថុតាងគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការនៅ​រសៀលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៦ ចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួន​ជន​សង្ស័យនៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១៧ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ដក​ហូត បានឧបករណ៍ ប្រើប្រាស់គ្រឿង ញៀន និងទូរស័ព្ទដៃចំនួន៤គ្រឿង។

លោកវរសេនីយ៍ទោ អ៊ុសា អាត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានឲ្យដឹងថា កម្លាំងយើងរបស់បានឃាត់ខ្លួនជន​សង្ស័យ ចំនួន៣នាក់ និងឆែកឆេរ រកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ លោក បានបន្ដថា ជនសង្ស័យទាំង៣នាក់ ១ឈ្មោះ សៅ សាលុត ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ទី២ឈ្មោះ ឆាតឌី ម៉ង់ ភេទប្រុស អាយុ​២៣ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ។និងទី៣ឈ្មោះប៊ុន សំបាន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន មាន​ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦​ចាត់ការតាមនីតិវិធី៕

គ្រឿងញៀនគ្រឿងញៀនគ្រឿងញៀន

មតិយោបល់