ព័ត៌មានជាតិ

រថយន្តស្ទូចមួយគ្រឿង បុកគូទឡានស្តារិចត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យខ្ទេចរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស្ទូចមួយគ្រឿង បើកបរជ្រុលល្បឿនបុកគូទឡានស្តារិច មួយគ្រឿង បណ្តាលឲ្យខ្ទេចរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តស្ទូចមួយគ្រឿង បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលធ្វើដំណើរមកដល់ ត្រង់ចំណុចកើតហេតុផ្លូវបែកជាបួន បានជ្រុលទៅបុកគូទរថយន្តស្តារិច មួយគ្រឿងពេញទំហឹង បណ្តាលឲ្យខ្ទេចរងការខូចខាត ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា ។ បើកករណីនេះម្ចាស់ទាំងពីរ ចរចាមិនត្រូវនោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយក រថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់