ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបុរសជាជនជាយិចិន បើករថយន្តសង្ស័យលឿនជ្រុល ទើបបណ្តាលបុករថយន្តកូរេដឹងកម្ទេចក្រណាត់រោងចក្រ ចំក្រោយពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងាជើង សំណាងមិនបណ្តាលឲ្យមនុស្សរងរបួស គ្រាន់តែខូចខាតសម្ភរ: ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ទីតាំងតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកូរេ ពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខ 2A-4145 ដែលដឹកកម្ទេចក្រណាត់រោងចក្រ យកទៅបោះចោល ដែលបើកបរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ បានលើកដៃស៊ីញ៉ូរួចបត់ឆ្វេងឆ្លងផ្លូវ ត្រឡប់ក្រោយស្របពេលនោះមានរថយន្តម៉ាក Driton មួយគ្រឿង ពាក់ស្លាកលេខ តាកែវ 2C-0008 បើកបរដោយបុរសជាជនជាតិចិន ធ្វើដំណើរស្របទិសមកពីក្រោយ សង្ស័យលឿនជ្រុលបណ្តាលទៅបុកពីក្រោយរថយន្តកូរេពេញទំហឹង បណ្តាលឲ្យក្រឡាប់ ចំណែករថយន្តខ្លួនខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរទៅមុខលែងរួច ។
ក្រោយពេលកើតហេតុភាគីទាំង២ សុំធ្វើការសម្របសម្រួលគ្នាមួយជំហានសិន បើមិនត្រូវនិងរាយការណ៍ជូនសមត្ថកិច្ច ចុះធ្វើការវាស់វែង ៕
មតិយោបល់