ព័ត៌មានជាតិ

សមត្ថកិច្ច បញ្ជូនមេឆ្នោត៤នាក់ ទៅកាន់តុលាការ

សៀមរាបៈ សមត្ថកិច្ចធ្វើការបង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ លក់កន្ទុយលេខ(ឆ្នោត) ឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់ បានជាបន្តបន្ទាប់ នៅចំណុចទីតាំងចំនួន៣ផ្សេងគ្នា ក្នុងក្រុងសៀមរាប ដោយធ្វើការដកហូតបាននូវវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ ដែរកម្លាំងនគរបាល នៃអធិការនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ចូលរួមសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ ។

លោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងនគរបាលក្រុងសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ក្នុងនោះមានអ្នកលក់កន្ទុយលេខចំនួន៤នាក់ នៅសង្កាត់ចំនួន៣ក្នុងក្រុងសៀមរាប ។

ទីតាំងទី១. នៅចំណុចបរិវេណផ្សារលើធំថ្មី ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ឃាត់ខ្លួន បានជនសង្ស័យចំនួន៣នាក់ ទី១.ឈ្មោះ អេងភក្ត្រា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (អ្នកទទួលភ្នាល់)។ ទី២.ឈ្មោះ ឡូ សុខុម ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (អ្នកចូលរួមភ្នាល់)។ និងទី៣.ឈ្មោះ ឡុង សារិន ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន បន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប(អ្នកចូលរួមភ្នាល់)។ក្នុងនោះដែរវត្ថុតាងដកហូតបានរួមមាន កូនសៀវភៅកត់កន្ទុយលេខ(ឆ្នោត)២ក្បាល, ម៉ាស៊ីនគិតលេខ១គ្រឿង,ប្រាក់ខ្មែរចំនួន១,១៣៧,០០០រៀល និងរបស់របរ មួយចំនួនទៀត។

ទីតាំងទី២. នៅវេលាម៉ោង៥និង៣០នាទី នៅចំណុចមុខព្រលានយន្តហោះ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាបឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ទី១.ឈ្មោះ ភោគ សុទួន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិប្រិយ៍ សង្កាត់ទឹកវិល ក្រុងសៀមរាប(អ្នកទទួលភ្នាល់)។ ទី២.ឈ្មោះ សុខ ស៊ីឌី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្រិយ៍ សង្កាត់ទឹកវិល ក្រុងសៀមរាប (អ្នកទទួលភ្នាល់)។ទី៣.ឈ្មោះ សេង សុខលាង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រិយ៍ សង្កាត់ទឹកវិល ក្រុងសៀមរាប (អ្នកទទួលភ្នាល់)។ ទី៤.ឈ្មោះ សរ ដានី ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប (អ្នកចូលរួមភ្នាល់)។ វត្ថុតាងដកហូតបានមាន កូនសៀវភៅកត់កន្ទុយលេខ(ឆ្នោត)១ក្បាល, ម៉ាស៊ីនគិតលេខ១គ្រឿង,ប្រាក់ខ្មែរចំនួន៨០០,០០០រៀល, ម៉ូតូ១គ្រឿង និងរបស់របរ មួយចំនួនទៀត។

ទីតាំងទី៣. នៅវេលាម៉ោង៦និង១០នាទី នៅចំណុចភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ឃាត់ខ្លួនបាន ជនសង្ស័យចំនួន៣នាក់ ទី១.ឈ្មោះ ស៊ាប ស្រីមាស ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប (អ្នកទទួលភ្នាល់)។
ទី២.ឈ្មោះ យ៉ែម ណារី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប(អ្នកចូលរួមភ្នាល់)។ទី៣.ឈ្មោះ សៀ ថារិន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិថ្នល់ សង្កាត់ស្លង៉ែ ក្រុងសៀមរាប (អ្នកចូលរួមភ្នាល់)។ វត្ថុតាងដកហូតបានមាន សៀវភៅបោះពុម្ពសម្រាប់កត់លេខឆ្នោត០៣ក្បាល,សៀវភៅកត់កន្ទុយលេខ(ឆ្នោត)១ក្បាល, ម៉ាស៊ីនគិតលេខ២គ្រឿង, ទូរស័ព្ទដៃចំនួន១គ្រឿង, ប្រាក់ខ្មែរចំនួន៦៨៩,៥០០រៀល, ប្រាក់ដុល្លារ ចំនួន៩២ដុល្លារ, ម៉ូតូ៣គ្រឿង និងរបស់របរ មួយចំនួនទៀត។

លោកអធិការរងនគរបាលក្រុងបាន បន្តជនសង្ស័យ និងវត្ថុតាងត្រូវបាននាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចនគរបាលបានឆ្លើយសារភាពថា ពួកគាត់ពិតជាបានលួចលាក់បើកល្បែងស៊ីសងខុសច្បាប់លក់ និងចាក់កន្ទុយលេខ(ឆ្នោត) ខុសច្បាប់មែន ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចនគរបាលបានសម្រេចអនុញ្ញាតឲ្យត្រឡប់ ទៅមូលដ្ឋានវិញចំនួន៦នាក់ និងបានធ្វើកិច្ចសន្យាអប់រំណែនាំឲ្យបញ្ឈប់លែងល្បែងតទៅទៀត និងមានអ្នកធានាត្រឹមត្រូវ ។ ចំណែកជនសង្ស័យចំនួន០៤នាក់ ដែលជាអ្នកលក់កន្ទុយលេខ(មេឆ្នោត) និងវត្ថុតាងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធីច្បាប់៕

កន្ទុយលេខកន្ទុយលេខកន្ទុយលេខកន្ទុយលេខកន្ទុយលេខកន្ទុយលេខ

មតិយោបល់