ភំ្នពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៤និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ខណៈកម្លាំងកំពុងល្បាតដល់ចំណុចមុខអាហារដ្ឋាន បាយមាន់ស្រែ ផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ លឹម ខេងហួ ភេទស្រី អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះ08EB ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេ។
ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១- ឈ្មោះ សាឡេះ រ៉ូសាលី ហៅ បឿក អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២- ឈ្មោះ សាលីម សាពីតុលសៀត ហៅ តុល អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត ៖ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-6811, ទូរស័ព្ទដៃ ចំនួនពីរគ្រឿង ម៉ាក I Phone 8 Plus នឹង ម៉ាក Oppo ជារបស់ជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់