ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញបង្ក្រាបករណីកជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេន៍យ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៩:០០នាទី កម្លាំងជំនាំញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី លោកវរសេនីយ៍ឯក មាស ហត លោកវរសេនីយ៍ទោ ឈូក គា នាយករងមន្ទីរ. និងលោកវរសេនីយ៍ឯក ជាវ វណ្ណា.នាយការិយាល័យ(ក៥) មានការចូលរួមសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ីបអង្កេត ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចតាមដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យ ៣នាក់រួមមាន៖
១-ឈ្មោះ ឃឹម រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ យី ប៊ុនថុល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។
៣-ឈ្មោះ ណយ ទាវ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។
វត្ថុតាងចាប់យកបាន៖ មេតំហ្វេតាមីន(ICE) ១០កញ្ទប់ ស្មើទម្ងន់ 975,57 ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់