ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី កម្លាំងជំនាញ (ក២) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ជួប សំបូរ លោកឧត្តមសេនីយ៍ទោ អ៊ុក រិទ្ធីរត្ន័ លោឧត្តមសេនីយ៍ទោ ហុង លី នាយរងមន្ទីរ និងលោកវរសេនីយ៍ឯក ភឿង ម៉ៅ នាយការិយាល័យ (ក២) មានការចូលរួមសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ីបអង្កេត និងឈានទៅបង្ក្រាបនៅចំណុចតាមដងផ្លូវព្រះមុនី្នវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនង្ស័យម្នាក់ ។
ជនសង្ស័យឈ្មោះ អ៊ុច សុវណ្ណារ៉េត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ ។
វត្ថុតាងចាប់យកបានរួមមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៨០០,៨១ ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់