ព័ត៌មានជាតិ

វីដេអូស្ដែងៗសុវត្ថិឌី ធារិកា ស្រែកទ្រហ៊ោយំ កន្លែងកើតហេតុ ក្រោយត្រឡប់មកពីកម្មវិធីមួយនេះ

វីដេអូស្ដែងៗសុវត្ថិឌី ធារិកា ស្រែកទ្រហ៊ោយំ កន្លែងកើតហេតុ ក្រោយត្រឡប់មកពីកម្មវិធីមួយនេះ

(ភ្នំពេញ)៖ ដំណឹងដ៏រន្ធត់ចិត្តបំផុតនៅរសៀលថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសារតារាចម្រៀង សុវត្ថិឌី ធារិកា បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយឆក់យកជីវិតឪពុក និងអ្នកម្ដាយទាំងពីរនាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតឡើងនៅ ស្រុកឆែប ខេត្តព្រះវិហារ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើង ក្រោយ សុវត្ថិឌី ធារិកា បានវិលត្រឡប់មកពី ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ។

ក្រឡេកមកមើលវីដេអូនៅកន្លែងកើតហេតុ កាន់តែរន្ធត់ចិត្ត គ្រួសាររបស់ សុវត្ថិឌី ធារិកា បានក្រឡាប់ធ្លាក់ចូលទៅក្នុងអូរ បះកង់រយន្តផ្ងាទៅលើតែម្ដង។ ក្នុងនោះជនរងគ្រោះក្នុងរថយន្តជាច្រើននាក់បានសន្លប់ស្ដូកស្ដឹង។ ចំណែក សុវត្ថិឌី ធារិកា បានស្រែកយំទាំងក្ដីរន្ធត់ជាពន់ពេក មើលហើយពិតជាស្រណោះខ្លាំងបំផុត ៕

 

មតិយោបល់