ព្រះវិហារៈ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៣និង៤៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបង្កដោយខ្លួនឯង ចំនួន ០១លើក លើផ្លូវជាតិ លេខ៩៣ នៅចំណុចមុខផ្ទះ នី ស្រីនិ ស្ថិតក្នុងភូមិឆែបកើត ឃុំឆែមួយ ស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ ស្រី ០១នាក់។
អ្នកបើកបរឈ្មោះ មាស សុវណ្ណឌី ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភ្នំពេញ (ត្រូវជាឪពុក កញ្ញា សុវណ្ណឌី ធីរីកា ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) ។ បើកបររថយន្តម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BJ-1672។
អ្នករួមដំណើរចំនួន ៤នាក់៖
១-ឈ្មោះ ពៅ ពុតធារី ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភ្នំពេញ (ត្រូវជាម្ដាយ កញ្ញា សុវណ្ណឌី ធីរីកា ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) ។
២-ឈ្មោះ សុវណ្ណឌី ធីរីកា ភេទស្រី មុខរបរ អ្នកចម្រៀង និងអ្នករួមដំណើរចំនួន ២នាក់ទៀត(ពុំមានរបួសទេ)។
មូលហេតុ៖ គ្រោះថ្នាក់បណ្ដាលមកពីកត្តាល្បឿន និងស្ថានភាពផ្លូវកោងខ្លាំង។
ករណីនេះ កម្លាំងនគរបាលចរាចរផ្លូវគោក បានធ្វើការពិនិត្យកន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រួចនាំយករថយន្តខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឆែប៕


មតិយោបល់