ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី តាមបង្គោលខ្សែភ្លើង បណ្ដាលអោយឆក់ស្លាប់មនុស្សម្នាក់

កោះកុងៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣និង២០នាទី ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីឆ្លងចរន្តអគ្គិសនី តាមបង្គោលខ្សែភ្លើង បណ្ដាលអោយឆក់មនុស្សស្លាប់ ០១នាក់ប្រុស ។

បុរសរងគ្រោះឈ្មោះ ម៉ៅ សេត ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

តាមការបំភ្លឺពីកូនស្រីជនរងគ្រោះ ក្រោយ ពីមេឃភ្លៀងរាំង ក្នុងផ្ទះរបស់គាត់មានឆ្លងចរន្តអគ្គិសនី ជនរងគ្រោះបានរត់ទៅបិទ កុងតាក់ភ្លើង នៅបង្គោលភ្លើង បណ្ដាលអោយឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់នៅនឹងកន្លែង ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់