កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២ មានករណីអំពើលួច (គាស់ផ្ទះ) នៅចំណុចផ្ទះជនរងគ្រោះភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យ៣នាក់៖ (គេចខ្លួនម្នាក់)៖ ១–ឈ្មោះ មហាម៉ាត់ហ្វាអ៊ីស ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ (ឃាត់ខ្លួន) ។
២–ឈ្មោះ សេក វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ៣–ឈ្មោះ ប៉ោយ ប៉ែត ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរមិនពិតប្រាកដ(គេចខ្លួន)។
វត្ថុតាងចាប់យក៖ ១–ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅចំនួន១គ្រឿង (របស់ជនសង្ស័យ) ។ ២–ម៉ូតូ១គ្រឿងម៉ាក HONDA VAVE110 ពណ៌ខៀវលាយខ្មៅ ផ្លាកលេខភ្នំពេញ 1DH.1981 (របស់ជនសង្ស័យជិះធ្វើសកម្មភាព) ។ ៣–កន្ត្រៃកាត់ដែកចំនួន១ប្រវែង៧៥ស.ម (របស់ជនសង្ស័យ) ។ ៤–ទួណឺវីសចំនួន១ (របស់ជនសង្ស័យ) ។ ៥–មេសោម៉ាក SOLEX ចំនួន១ភ្ជាប់ជាមួយច្រវ៉ាក់ប្រវែង ៥០ស.ម (របស់ជនរងគ្រោះ) ។
នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ និងក្រុមគ្រួសារកំពុងតែដេកលង់លក់នៅក្នុងផ្ទះ ពេលនោះស្រាប់តែក្រុមជនសង្ស័យ បានធ្វើសកម្មភាពកាត់សោរបងចូលទៅឆ្កឹះសោម៉ូតូរបស់ជនរងគ្រោះតែឆ្កឹះមិនចេញ ភ្លាមនោះជនរងគ្រោះបានភ្ញាក់ទាន់ឃើញជនសង្ស័យ ក៏បានទូរស័ព្ទប្រាប់បងប្អូនដែលនៅផ្ទះទល់មុខគ្នា អោយជួយដេញចាប់ជនសង្ស័យបានម្នាក់ឈ្មោះ មហា ម៉ាត់ហ្វាអ៊ីស ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ដោយមានការសហការរវាងកម្លាំងផ្នែកយុត្តធម៌ កម្លាំងប៉ុស្តិ៍កំពង់សំណាញ់ និងប៉ុស្តិ៍តាខ្មៅបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀតឈ្មោះ សេក វាសនារួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ ចំណែកឯជនសង្ស័យឈ្មោះ ប៉ោយ ប៉ែត បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់