ទាំងអស់គ្នាដឹងទេអ្វីជាកត្តាសំខាន់ដែលជួយជម្រុញឲ្យមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់នឹងចាប់អារម្មណ៍នឹងយើងហើយធ្វើឲ្យយើងមានឱកាសកាន់តែច្រើនក្នុងការទំនាក់ទំនងជាមួយនាងនោះ?តើវាជារូបរាងខាងក្រៅរបស់អ្នករឬ?ប្រាក់ចំណូល ? អាយុ ? មិនដូចនេះទេមានកត្តាខ្លះនៅក្នុងនេះនារីមិនអាចមើលឃើញនោះទេតែវាជាចំណុចមួយក្នុងចំណោមកត្តាបន្ទាប់បន្សំប៉ុណ្ណោះ។ជឿទេមានរឿងមួយដែលអ្នកសឹងតែមិនជឿថាវាពិតនោះទេដែលការទាក់ទងគ្នាតាមរយៈកាយវិការមានទៅដល់90% អាចប្រើការបាន។បើទោះបីជាយើងមិនដែលស្គាល់នាងតែកាយវិការអាចឲ្យនាងដឹងនូវរឿងរ៉ាវមួយចំនួនដែលអ្នកចង់ប្រាប់ទៅកាន់នាងហើយតែវាក៏អាស្រ័យលើសមត្ថភាពនៃការប្រើប្រាស់កាយវិការឲ្យស្រួលយល់បានប៉ុណ្ណា !! ឧទាហរណ៍អ្នកកំពុងតែអង្គុយផឹកកាហ្វេនៅក្នុងហាងមួយកន្លែងហើយកំពុងតែប្រើកំព្យូទ័រយ៉ាងវក់វីជាមួយនឹងឯកសារមួយចំនួនផង។តើអ្នកជឿទេអ្នកបម្រើនៅហាងនោះនឹងចូលទៅថែមកាហ្វេឬទឹកកកយ៉ាងស្ងាត់ៗដោយមិនបានសូម្បីតែសួរអ្នកមួយម៉ាត់។ដូចគ្នានឹងការចង់ចែចង់នារីម្នាក់ដ៏ស្រស់ស្អាតនៅពេលដែលយើងមិនដែលស្គាល់ចឹងអ្នកប្រាកដជាមិនអាចចាប់ផ្តើមនិយាយទៅកាន់នាងតែម្តងបានទេ។នាងនឹងគិតថាយើងជាមនុស្សប្រុសបែបឈ្លើយនិងរញ៉េរញ៉ៃក៏ថាបាន។ការប្រើប្រាស់ភាសាកាយវិការទៅកាន់នាងជាការចាប់ផ្តើមដ៏ល្អបំផុត។មានកាយវិការមួយចំនួនគួរតែប្រើសម្រាប់បុរសដែលចង់ឲ្យនាងចាប់អារម្មណ៍ :
- ការប្រើសកម្មភាពរបស់ខ្លួន : មនុស្សប្រុសកំសាកនិងអៀនច្រើនតែងប្រើប្រាស់កាយវិការមិនទុកចិត្តខ្លួនឯងទាំងការអង្គុយឈរឬដើរ។របៀបនៃការធ្វើសកម្មភាពរបស់បុរសគួរតែធ្វើមានដូចជាការដើរមួយៗតែម៉ឺងម៉ាតនិងសម្លឹងត្រង់និងមានទំនុកចិត្ត
- គួរតែបើកចិត្តខ្លួនឲ្យទូលាយ : មានន័យថាទឹកមុខញញឹមញញែមនិងការមិនអោបដៃការគងពាក់ខ្លាក្នុងការអង្គុយមានន័យថាជាការបិទផ្លូវខ្លួនឯងក្នុងការទំនាក់ទំនងអញ្ជឹងដែរ។ដូចនេះត្រូវជៀសវាងប្រការទាំងនេះ។
កតា្តខាងលើគ្រាន់តែចង់បញ្ជាក់ថាវាជាការចាប់ផ្តើមក្នុងការឲ្យសញ្ញាទៅកាន់មនុស្សស្រីម្នាក់ឲ្យចាប់អារម្មណ៍មកលើយើងប៉ុណ្ណោះ។រឿងបន្ទាប់ដែលអាចធ្វើដូចជាការប្រើខ្សែភ្នែកវាបានធ្វើឲ្យនាងដឹងកាន់តែច្បាស់ថាយើងចាប់អារម្មណ៍ទៅលើនាងហើយនាងក៏អាចចាប់អារម្មណ៍និងផ្តើមគិតរឿងមួយចំនួនមកលើយើងដែរ។ចំណុចមួយសុទ្ធតែពិបាកនឹងពន្យល់ថាមានរបៀបណាណាស់តែបើអាចចាប់ផ្តើមសាកល្បងវាហើយនោះមិនយូរនឹងឆាប់យើងនឹងអាចក្លាយជាអ្នកជំនាញលើរឿងនេះជាក់ជាមិនខាន។ចំណាំមួយថាការប្រើខ្សែភ្នែកគួរតែតាមរបៀបធ្វើឲ្យនាងដឹងថាយើងកំពុងលួចមើលមិនមែនឲ្យដឹងថាយើងកំពុងមើលនោះទេ !! យ៉ាងណាៗមានលទ្ធផលយ៉ាងណា ជួយប្រាប់ដំណឹងផងណា !! ៕
https://i1272.photobucket.com/albums/y389/domneng/Air/Languageforfliting4_zps78f89e77.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Languageforfliting1_zps6c802753.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Languageforfliting2_zps179b57eb.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Languageforfliting3_zpscdb8a7c2.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Languageforfliting5_zps5f6ddb01.jpg
មតិយោបល់