ព័ត៌មានជាតិ

ពុទ្ធោ ដូចឲ្យប្រផ្នូល មុនចេញទៅព្រះវិហារ ឪពុក ធារិកា ដើរប្រាប់អ្នកភូមិគ្រប់ផ្ទះ ថា…

(ភ្នំពេញ)៖ ពិតណាស់ បងប្អូនមហាជន សម្តែងការត.ក់ស្លុត និងសោ.កស្តាយជាពន់ពេក ក្រោយទទួលដំណឹងមរ.ណភាពរបស់ ឪពុកម្តាយ តារាចម្រៀង សុវត្ថិឌី ធារិកា ក្នុងគ្រោះថ្នា.ក់ចរា.ចរ.ណ៍ នៅខេត្តព្រះវិហារ ដោយសារ ឧបទ្ទេវហេតុក្រ.ឡា.ប់ឡានដាំក្បាលចូលក្នុងព្រែក ។

យ៉ាងណាមិញ បើតាមការរៀបរាប់របស់ តារាស្រីរូបនេះ គឺ មុនពេលកើតហេតុ ហាក់គ្មានអ្វីឧបសគ្គធំដុំនោះឡើយ ដោយសារតែ មានភ្លៀងធ្លាក់ធ្វើឲ្យផ្លូវរអិល ក៏វេរចង្កូតរថយន្ត ធ្លាក់ចូលក្នុងប្រឡាយតែម្តង តែជាអកុសល ឪពុកម្តាយរបស់រូបនាង ត្រូវគ្រូពេទ្យ បញ្ជាក់ថា ផុ.តដង្ហើមតាំងពីនៅកន្លែងកើតហេតុមកម្លេះ ព្រោះត្រូវក្នុងទឹកដល់ទៅ ១០នាទីឯណោះ ទើបស្រង់ចេញមកបាន ព្រោះទ្វាររថយន្ត បើកមិនរួច។

ជាក់ស្តែង បើតាមការប្រាប់ឲ្យដឹងពី តារាស្រី សាឡាត់ ស្រីឡាង ដែលជា មិត្តជិតស្និទនឹងតារាស្រី ធារិកា ព្រមទាំំងជា អ្នកជិតខាងជាមួយគ្នាច្រើនឆ្នាំនោះ ក៏បានបង្ហើបថា មុនពេលចេញពីផ្ទះនៅភ្នំពេញ ឆ្ពោះទៅខេត្តព្រះវិហារ ឪពុក ធារិកា ដូចឲ្យហេតុភេទប្លែកខុសពីធម្មតា ខណ:រាល់ដង ឪពុកម្តាយរូបនាងឧស្សាហ៍ឡើងចុះខេត្តខ្លាំងណាស់ ពេលខ្លះ ដោយសារតែធុរ: ខ្លះទៀត ត្រូវជូនកូនទៅចូលរួមកម្មវិធី ប៉ុន្តែ មិនដែលផ្តាំលាគេឯងស្ទើរគ្រប់ផ្ទះដូច្នេះទេ។

ភាគច្រើន គ្រាន់តែស្រែកប្រាប់ អ្នកជិតខាងឲ្យជួយមើលផ្ទះសម្បែង ទុកជាការគួរសមប៉ុណ្ណោះ តែម្តងនេះ ឪពុក ធារិកា ដើរលាគេឯង ឲ្យជួយមើលផ្ទះព្រោះត្រូវទៅខេត្តយូរ ទាល់ថ្ងៃទី២០ ឧសភា ទើបមកវិញ ហើយឲ្យជួយមើលថែទាំផ្កាជំនួសគាត់ផង។ជាងនេះទៅទៀត ដំណឹងមរ.ណភាពនេះ ធ្វើឲ្យអ្នកភូមិផងរបងជាមួយ ក្តុ.កក្តួ.លជាខ្លាំង ព្រោះ ឪពុកម្តាយ ធារិកា ជាចាស់ទុំ គួរឲ្យគោរព គេឯងក្នុងភូមិស្រ.ណោះគ្រប់គ្នា៕

មតិយោបល់