ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្តស៊េរីទំនើប រងរបួសបែកក្បាល

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតត្រង់ចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តម៉ាក លុចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-9903 បើកបរដោយបុរសជនជាតិចិនម្នាក់។
ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-1615 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ បើករថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវបណ្ដោយណតប្រ៊ីតពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏ជាប់ហ្វ្រាំងបន្ថយល្បឿន និងលើកទូរស័ព្ទនិយាយ ខណ:ពេលនោះក៏មានម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាតាមពីក្រោយរថយន្ត និងក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសបែកក្បាល បញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់