ព័ត៌មានជាតិ

រថយន្តបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរួបធ្ងន់

កំពង់ស្ពឺ: នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៩និង១៥នាទី នៅលើផ្លូវជាតិលេខ04 ចន្លោះគីឡូម៉ែត្រលេខ82-83 ត្រង់ចំណុចភូមិពាមទុង ឃុំ ត្រែងយ្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿង ម៉ាក SANG YONG SPRTS ពណ៌ស ពាកស្លាកលេខភ្នំពេញ 2BM-2959 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកបរមកពីទិសខាងកើតទៅលិច មកដល់ចំណុចខាងលើ បានបុកម៉ូតូ០១គ្រឿម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ កញ្ចក់មើលក្រោយ ពាក់ស្លាកលេខភ្នំពេញ 1JL- 4667 បើកបរដោយឈ្មោះ អ៊ុក មករា ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមភូមិន្ទ ខេត្តកោះកុង និងអ្នកជិះក្រោយម្នាក់ឈ្មោះ រ៉ុង ដារី ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាប្រពន្ធ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ:ដូចខាងក្តោម៖

  • របួសធ្ងន់02នាក់ ស្រី 01នាក់ (ឈ្មោះ អ៊ក មករា និង រ៉ុង ដារី)
  • ខូចខាតរថយន្ត01 គ្រឿង ស្រាល
  • ខូចខាតម៉ូតូ០១គ្រឿង ធ្ងន់

ចំពោះអ្នករបួសខាងលើ ត្រូវរថយន្តសង្គ្រោះពេទ្យឯកជន (ផ្សារតាឡាត់) ដឹកយកទៅសង្គ្រោះ នៅពេទ្យកិតុមាលា (79)
ចំណែកអ្នកបើកបររថយន្ត01 គ្រឿងខាងលើ ពេលបុករួចបានចុះពីរថយន្ត គេចខ្លួនបាត់ ។
វត្ថុតាងទាំងពីរ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់