ព័ត៌មានជាតិ

ជនសង្ស័យចំនួន៣នាក់ ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង០៥និង៣០នាទីទៀបភ្លឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានកករណីជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូធ្វើសកម្មភាពលួចម៉ូតូ ត្រូវកម្លាំសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានម្នាក់ លួចម៉ូតូនៅមុខផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ ប៉ែន បញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ ។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ជ័យ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។

ហេតុការណ៍៖ មុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ១GT-៥០០៧ នៅមុខផ្ទះ និងទុកកូនសោជាប់ម៉ូតូ រួចចូលផ្ទះសម្រាក ស្រាប់តែជនសង្ស័យ០៣នាក់ ឈ្មោះ ជ័យ រដ្ឋា, ឈ្មោះទឹង អែម និងឈ្មោះ ង៉ោល ជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ មកឈប់ក្បែរ នាំគ្នាលួចម៉ូតូជនរងគ្រោះជិះគេចខ្លួន ។ លុះដល់ថ្ងៃទី២៤-០៥-២០២២ ម៉ោង២១និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ជ័យ រដ្ឋា នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ រួមនឹងម៉ូតូ០១គ្រឿងម៉ាកខាងលើ (ជិះធ្វើសកម្មភាព) បញ្ជូនមកប៉ុស្តិ៍ច្បារអំពៅ២ សាកសួរ ។

លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ៖ វិជ្ជមាន (មានសារធាតុញៀន) ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់