ភ្នំពេញៈ កម្មករកម្មការីទូទាំងរោងចក្រ ដុង ប៊ូសាំមីត នាំគ្នាតវ៉ាជាមួយ សហជីពខាងក្រៅដែល តវ៉ាទាមទារឲ្យកម្មករធ្វើកូដកម្មឈប់ធ្វើការ ដោយសារ កម្មការនី២នាក់ ត្រូវបាន ក្រុមហ៊ុនរំសាយ កន្លងមក តែមិនបានសម្រេច បន្ទាប់ពីកម្មករទូទាំងរោងចក្រមិនចូលរួម ធ្វើឲ្យភាគីសងខាង ម្ខាងសម្រែកតាមឃោសនស័ព្ទ ម្ខាងទៀត កាន់បដា បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខរោងចក្រ ដុងប៊ូសាំមីត ផ្លូវបេតុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បើតាមការឲ្យដឹងពីរដ្ឋបាលបានប្រាប់ថា រោងចក្រខាងលើ មានកម្មករសរុប១.០០០នាក់ ស្រី៨០០នាក់ ដោយឡែក កម្មកររូបណា ចប់កុងត្រា ក្រុមហ៊ុនមិនបន្តការងារទៀតឡើយ ហើយទូទាត់ជូនពួកគាត់ ក្នុងហេតុផល រោងចក្រ ពុំសូវបានការងារធ្វើ ក៏ដោយសារ អត់មានអ្នកទិញផលិតផល ។
តែទោះជាយ៉ាងណាក៏ដោយ កម្មការនី២រូបដែលក្រុមហ៊ុនរំសាយ រួមជាមួយ សហជីពស្មារតីកម្មករខ្មែរ តវ៉ាទាមទារ ដោយចោទប្រកាន់ថា ដកកម្មករមិនបាន ប្រកាសជូនដំណឹងជាមុន។ ហេតុផលទាំងនេះ ត្រូវបាន រដ្ឋបាលរោងចក្រ ច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ដោយសំអាងថា កម្មការនីទាំង២នាក់ខាងលើ ចប់កុងត្រាទៅហើយ ទើបក្រុមហ៊ុនរំសាយ ហើយក៏ទូទាត់លុយ និងអនុវត្តន៍ទៅតាម លក្ខខណ្ឌការងារដែរ ។
ក្នុងហេតុការណ៍ខាងលើ ត្រូវបានកម្មករ ខាងក្នុងរោងចក្រភាគច្រើន នាំគ្នាតវ៉ាប្រឆាំងតបជាមួយ អ្នកតវ៉ាខាងក្រៅវិញ។ ដោយឡែក មានកម្មការនីមួយរូប បានសម្តែងមតិថាចំពោះរូបគាត់កាលបើក្រុមហ៊ុនបញ្ឈប់ការងារ សំខាន់ក្រុមហ៊ុនគោរពទៅតាមច្បាប់ការងារ ជាការប្រសើរ ហើយបាតុភាពកម្មការនី២រូបក្រុមហ៊ុនបញ្ឈប់នោះ ក្រុមហ៊ុនក៏បានទូទាត់ ប្រាក់ឈ្នួល ប្រាក់អត្តប្រយោជន៍ជូនពួកគាត់រួចហើយដែរ ៕
https://youtu.be/ao0NGN2-Vw4
មតិយោបល់