ព័ត៌មានជាតិ

ហ៊ីយាន់ដាយព្រលះបុកម៉ូតូវ៉េវពេញទំហឹង បុរសម្នាក់សន្លប់ស្តូកស្តឹង

ប៉ៃលិន: បុរសម្នាក់បានសន្លប់ស្តូកស្តឹង ខណ:កំពុងជិះម៉ូតូតែម្នាក់ ត្រូវរថយន្តហ៊ីយាន់ដាយមួយគ្រឿង បានបើកចេញពីការ៉ាស់បុកពេញទំហឹងកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវ បំបែកជាបី ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត 1F-5575 តាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ក៏ស្រាបតែមានរថយន្ត១គ្រឿង ម៉ាកហ៊ីយាន់ដាយ បានបើក ចេញពីការ៉ាស់ ក្នុងទិសដៅពីលិចទៅកើត ហើយក៏បុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្ក បានថយក្រោយចូលក្នុងការ៉ាស់វិញ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្ត របស់សមត្ថកិច្ចចរាចរណ៍ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។

សមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អែល ឌូ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិក្រពើពីរ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់រងរបួសបែកក្បាលផ្នែកខាងក្រោយ និងផ្ទៃមុខ។ ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ អួក ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើករថយន្តម៉ាកហ៊ីយានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-3556 ចេញពីការ៉ាស់ ក្នុងទិសដៅពីលិចទៅកើត ហើយក៏បុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នម៉ូតូជនរងគ្រោះ និងរថយន្តបង្ក ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តប៉ៃលិន៕

ឡានបុកម៉ូតូ (1)

ឡានបុកម៉ូតូ (2)

ឡានបុកម៉ូតូ (3)

ឡានបុកម៉ូតូ (4)

ឡានបុកម៉ូតូ (5)

ឡានបុកម៉ូតូ (6)

ឡានបុកម៉ូតូ (7)

ឡានបុកម៉ូតូ (8)

មតិយោបល់