ព័ត៌មានជាតិ

រថយន្តដឹកភេសជ្ជៈមួយគ្រឿង រេចង្កូតធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យក្រឡាប់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកូរ៉េដឹកភេសជ្ជ:មួយគ្រឿង បានរេចង្កូតធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុខាងលើ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ។ លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុ អក្សើនឹងរថយន្តមួយគ្រឿងទៀត បានរេចង្កូតជ្រុលល្បឿនធ្លាក់ចូលទឹកប្រឡាយ ។ ក្នុងហេតុការណ៍នេះ គ្មាន មនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គឺគ្រាន់តែរងការខូចខាតតែរថយន្តប៉ុណ្ណោះ ។

បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យផងដែរ ។ បន្ទាប់ពីពិនិត្យរួចរាល់ ដោយមិនមានផលប៉ះ ពាល់ដល់ទ្រព្យសម្បត្តិសាធារណ: ឬក៏ប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជន ។ សមត្ថកិច្ចបានអនុញ្ញាតិម្ចាស់រថយន្តបង្កហេតុ ស្ទូចយករថ យន្តនេះយកទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់